បើនិយាយពីតារាសម្ដែងហូលីវូដវិញ តម្លៃខ្លួនពួកគេពិតជាថ្លៃកប់ពពកមកប្រៀបជាមួយតារាសម្ដែងនៅអាស៊ី។ បើយោងតាមទស្សនាវដ្ដី “Forbes” បានចុះផ្សាយឱ្យដឹងថា មានតារាស្រីចំនួន ១០រូបដែលមានតម្លៃខ្លួនខ្ពស់នៅក្នុងឧស្សាហកម្មភាពយន្តហូលីវូដ។
ចង់ដឹងថា មានតារាសម្ដែងរូបណាខ្លះជាប់ឈ្មោះក្នុងបញ្ជីទស្សនារូបភាពខាងក្រោមនេះ៖
១. Angelina Jolie តម្លៃខ្លួន ៣៣លានដុល្លារអាមេរិក
ក្រោយពីបាត់មុខរយៈពេលបីឆ្នាំបន្ទាប់ពីភាពយន្តខ្នាតធំ “The Tourist” ដែលអាចរកប្រាក់ចំណូលបានយ៉ាងមហាសាល អ្នកម្ដាយកូនប្រាំមួយរូបនេះបានត្រលប់មកឈរលំដាប់កំពូលក្នុងនាមជាតារាសម្ដែងស្រីដែលមានថ្លៃខ្លួនខ្ពស់បំផុតសម្រាប់ភាពយន្តថ្មី “Maleficent”។ រឿងនេះជារឿងដែលយកលំនាំតាមភាពយន្តតុក្កតាល្បីឈ្មោះ “Sleeping Beauty” ។
២. Jennifer Lawrence តម្លៃខ្លួនក្នុងការសម្ដែង ២៦លានដុល្លារ
ឆ្នាំ២០១២ អាចជាឆ្នាំមាសសម្រាប់អាជីព Jennifer Lawrence ក៏ថាបានព្រោះនាងទទួលបានជោគជ័យធំពីរពីរឿង “Silver Linnings Playbook” និង “The Hunger Games” ហើយនៅពេលមានព័ត៌មានថា នឹងមានផលិតថែមបីវគ្គទៀតជាសញ្ញាបង្ហាញឲ្យឃើញថា នាងជាតារាស្រីដែលរកចំណូលបានច្រើន និងឈរលើលំដាប់ទីពីរក្នុងចំណោមតារាស្រីដែលរកចំណូលបានខ្ពស់បំផុត។
៣. Kristen Stewart តម្លៃខ្លួនក្នុងការសម្ដែង ២២លានដុល្លារ
ជាមួយនឹងភាពល្បីល្បាញសម្រាប់រឿងភាគជាស៊េរី “Twilight” បានជួយឲ្យ Kristen Stewart បានទទួលតំណែងជាតារាសម្ដែងស្រីដែលមានតម្លៃខ្លួនខ្ពស់បំផុតហូលីវូដកាលពីឆ្នាំមុន ប៉ុន្តែឆ្នាំនេះនាងបានរបូតតំណែងលេខមួយមកនៅត្រឹមលេខបី។ ឆ្នាំក្រោយ នាងអាចវិលទៅកាន់លំដាប់លេខមួយវិញក៏ថាបានព្រោះនាងត្រូវសម្ដែងភាពយន្តខ្នាតធំបី ចំណែករឿង “Snow White and the Huntsman” ដែលនាងសម្ដែង នឹងចាក់បញ្ចាំងនៅឆ្នាំ២០១៥ ខាងមុខនេះ។
៤. Jennifer Aniston តម្លៃខ្លួនក្នុងការសម្ដែង ២០លានដុល្លារ
ព្រោះតែរឿង ”Friends” ដែលនាងសម្ដែងជាតួអង្គ Rachel Green បានជួយឲ្យនាងកើនចំណូលបានពីរបីលានបន្ថែមទៀត។ ដូច្នេះបើទោះជារឿងថ្មីដែលនាងសម្ដែងដូចជា “We’re the Millers” និង “Wanderlust” មិនសូវជោគជ័យក្ដីក៏នាងនៅតែជាតារាស្រីដែលមានតម្លៃខ្លួនខ្ពស់ដដែល។
៥. Emma Stone តម្លៃខ្លួនក្នុងការសម្ដែង ១៦លានដុល្លារ
ត្រឹមតែខ្សែភាពយន្តដំបូង “Superbad” Emma Stone បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាមិនតែប៉ុណ្ណោះខ្សែភាពយន្តខ្នាតធំថ្មី ៗដែលនាងសម្ដែងមិនថារឿង “The Amazing Spiderman” ឬ “The Help” សុទ្ធតែទទួលបានជោគជ័យ។ ដូច្នេះមិនពិបាកទេដែលនាងក្លាយខ្លួនជាតារាដែលមានផលិតករចង់រួមការងារជាមួយច្រើននាក់នោះ។
៦. Charlize Theron តម្លៃខ្លួនក្នុងការសម្ដែង ១៦លានដុល្លារ
ឯកអគ្គរដ្ឋទូតផលិតផលម៉ាក Christian Dior និង L’Oreal រូបនេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញខ្លាំងនៅខ្សែភាពយន្តខ្នាតធំ “Snow White and the Huntsman” និងរឿង “Prometheus”។ ជាមួយនឹងភាពល្បីល្បាញនេះបានជួយឲ្យនាងឈរលើលំដាប់លេខប្រាំមួយជាតារាស្រីដែលមានតម្លៃខ្លួនខ្ពស់បំផុត។
៧.Sandra Bullock តម្លៃខ្លួនក្នុងការសម្ដែង ១៤លានដុល្លារ
តារាសម្ដែងពីភាពយន្តខ្នាតធំបែបមនោសញ្ចេតនា លាយឡំជាមួយកំប្លែង “The Proposal” រូបនេះ បើទោះជាខកខានមិនបានទទួលពានរង្វាន់អូស្កាសម្រាប់រឿង “Extremely Loud & Incredibly close” ក្ដីប៉ុន្តែជាមួយនឹងទេពកោសល្យ និងសមត្ថភាពសម្ដែងដ៏ល្អធ្វើឲ្យនាងនៅតែជាតារាដែលមានតម្លៃខ្លួនខ្ពស់បំផុតម្នាក់ដែរនៅហូលីវូដ។
៨. Natalie Portman តម្លៃខ្លួនក្នុងការសម្ដែង ១៤លានដុល្លារ
តារាសម្ដែង Natalie Portman ក្រោយពីទទួលបានពានរង្វាន់អូស្កាពីភាពយន្តខ្នាតធំ “The Black Swan” រួចមកភាពយន្តខ្នាតធំថ្មីនាងរឿង “Star Wars” ក៏ជោគជ័យខ្លាំងណាស់ដែររហូតធ្វើឲ្យពេលនេះនាងបានក្លាយជាតួអង្គម្នាក់ក្នុងខ្សែភាពយន្តជាស៊េរី “Thor” ដូច្នេះមិនបាច់ចាំឆ្ងល់ទេហេតុអី នាងមានឈ្មោះក្នុងបញ្ជីតារាស្រីតម្លៃខ្លួនថ្លៃនោះ។
៩. Mila Kunis តម្លៃខ្លួនក្នុងការសម្ដែង ១១លានដុល្លារ
តារាស្រីដែលទទួលបានការចាប់អារម្មណ៍ដោយសារកម្មវិធី “That’s 70′s Show” រូបនេះក្រោយពីរួមសម្ដែងក្នុងរឿង “Black Swan”, “Ted” និង “Oz the Great and Powerful” បានក្លាយជាតារាដែលអ្នកដឹកនាំរឿង ភាគច្រើនចង់ឲ្យសម្ដែងរឿងពួកគេដឹកនាំ។ បើទោះជាស្ថិតក្នុងលំដាប់លេខប្រាំបួនតែនាងនៅតែជាតារាដែលមានតម្លៃខ្ពស់បំផុតម្នាក់ដែរបើប្រៀបជាមួយតារាអាយុស្រករគ្នា។
១០. Julia Roberts តម្លៃខ្លួនក្នុងការសម្ដែង ១១លានដុល្លារ
តារាសម្ដែងស្រីពីភាពយន្តមនោសញ្ចេតនាស្នេហាដល់ឆ្អឹង “Notting Hill” រូបនេះកាលពីឆ្នាំមុនបានសម្ដែងក្នុងរឿង “Mirror Mirror” ប៉ុន្តែក្នុងឆ្នាំ ២០១៣នេះនាងមិនបានសម្ដែងរឿងថ្មីណាមួយទេ។ សម្រាប់ Julia Robert ទោះជាមិនសម្ដែងភាពយន្តក៏មិនថ្វីដែរព្រោះនាងគឺជាអ្នកតំណាងផ្សព្វផ្សាយផលិតផល Lancôme ធ្វើឲ្យនាងស្ថិតនៅក្នុងបញ្ជីឈ្មោះជាតារាដែលមានតម្លៃខ្លួនខ្ពស់បានយ៉ាងមិនពិបាក។
No comments:
Post a Comment